សេចក្ដីជូនដំណឹងស្ដីពីការបញ្ចប់ Single User Login/សេចក្ដីជូនដំណឹងផ្ទាល់ខ្លួន

This page is a translated version of the page Single User Login finalisation announcement/Personal announcement and the translation is 62% complete.
Outdated translations are marked like this.

គណនីរបស់អ្នកនឹងត្រូវប្តូរឈ្មោះ

សួស្ដី,

ក្រុមការងារអភិវឌ្ឍនៅ Wikimedia កំពុងធ្វើការផ្លាស់ប្តូររបៀបរបបដែលគណនី​ដំណើរការ ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែង​ក្នុងការផ្ដល់ជូននូវឧបករណ៍​ថ្មីនិងល្អជាងមុនដូចជាការផ្ដល់ដំណឹងឆ្លងវិគី ​សម្រាប់អ្នកប្រើប្រាស់របស់យើង។ បន្លាស់ប្ដូរទាំងនេះមានន័យថា​គណនីរបស់អ្នកទាំងអស់​នឹងមានអត្តនាមដូចគ្នា។ ការណ៍នេះនឹងធ្វើអោយយើង​អាចផ្ដល់មុខងារ​ថ្មីៗ​ដល់អ្នក ហើយវានឹងជួយអ្នកអោយកែប្រែនិង​ពិភាក្សា​បាន​ប្រសើរជាងមុន និងអនុញ្ញាតអោយ​ការផ្ដល់សិទ្ធិដល់អ្នកប្រើប្រាស់ឧបករណ៍នានា​បានរលូន។​ ផលប៉ះពាល់គឺថា​គណនីអ្នកប្រើប្រាស់​នឹងត្រូវមានអត្តនាមខុសពីគេ​នៅលើវិគីទាំង៩០០ របស់ Wikimedia។ សូមអាន សេចក្ដីប្រកាសព័ត៌មានសម្រាប់ព័ត៌មានបន្ថែម។

សំណាង​មិន​ល្អ​​ដែល​គណនី​របស់​អ្នក​ជាន់​គ្នា​ជាមួយ​គណនី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ដូច​គ្នា​ដែរ​ថា {{subst:PAGENAME}}។ ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​តែ​អាច​ប្រើ​វិគី​របស់ Wikimedia បាន​ទៅ​ថ្ងៃ​មុខ​ទៀត យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ឈ្មោះ​គណនី​របស់​អ្នក​​ទៅ​​ជា {{subst:PAGENAME}}~{{WIKI}}។ គណនីរបស់អ្នកក៏ដូចជាអ្នកប្រើប្រាស់មួយចំនួនទៀតនឹងត្រូវ​ប្ដូរ​ឈ្មោះ​នៅ​ខែ​សីហា ២០១៣។

គណនី​របស់​អ្នក​នឹង​នៅ​តែ​មាន​ដំណើរ​ការ​ដូច​ពី​មុន ហើយ​អ្នក​នឹង​ត្រូវ​បញ្ជាក់​កម្មសិទ្ធិ​សម្រាប់​កំណែ​ប្រែ​ដែល​អ្នក​បាន​ធ្វើ​ពី​មុន​មក​ដែរ ប៉ុន្តែ​អ្នក​នឹង​ត្រូវ​ប្រើ​ឈ្មោះ​គណនី​ថ្មី​នៅ​ពេល​អ្នក​កត់​ឈ្មោះ​ចូល។ ​ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​ឈ្មោះ​ថ្មី​ទេ អ្នក​អាច​ស្នើ​សុំ​ប្ដូរ​ឈ្មោះ​ម្ដង​ទៀតលើ​ទំព័រ​មេតា នៅ​ពេល​វា​មាន​សុពលភាព ឬ​ក៏​ស្នើ​សុំ នៅពេលដែលវាមានសុពលភាព ឬក៏សួរ​មក​កាន់ អ្នក​ការិយាល័យ​តាម​វិគី​និមួយៗ ឲ្យ​ប្ដូរ​ឈ្មោះ​អ្នក​នៅ​លើ​វិគី​នោះ​ទៅ​ជា​ឈ្មោះ​ថ្មី ឲ្យ​បាន​មុន​ខែ​សីហា ២០១៣។

សូមអភ័យទោសចំពោះរាល់ភាពរអាក់រអួល។

Yours,
Keegan Peterzell
Community Liaison, Wikimedia Foundation