ការបោះឆ្នោត មូលនិធិវីគីម៉េឌាឆ្នាំ ២០១៣

This page is a translated version of the page Wikimedia Foundation elections 2013 and the translation is 90% complete.
Info The election ended 22 June 2013. No more votes will be accepted.

The results were announced on 24 June 2013.

ជួយបកប្រែការបោះឆ្នោត។

Process

ការបោះឆ្នោតវីគីមេឌា ឆ្នាំ ២០១៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៨ ដល់ ២២ ខែ មិថុនា ឆ្នាំ ២០១៣។ សមាជិក នៃ​សហគមន៍​វីគីមេឌា​មាន​ឱកាស​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​សម្រាប់​មុខតំណែង​ចំនួន​បីៈ

  • បេក្ខជន៣រូបសម្ររាប់តំណែងក្នុងThree candidates for the គណៈកម្មាភិបាល ដើម្បីបម្រើការងារក្នុងអាណត្តិរយៈពេល២ឆ្នាំដល់ឆ្នាំ២០១៥។ គណៈកម្មាភិបាល​ជាអាជ្ញាធរដឹកនាំថ្នាក់ខ្ពស់បំផុតរបស់មូលនិធិវិគីមេឌា (Wikimedia Foundation) ដែលជាអង្គការមិនយកកម្រៃប្រភេទ 501(c)(3) ដែលបានចុះឈ្មោះរួចនៅសហរដ្ឋអាមេរិច។ មូលនិធិវិគីមេឌាគម្រោងច្រើនចំរុះដូចជា វិគីភីឌា និង Commons។
  • បេក្ខជន២រូបសម្រាប់តំណែង គណកម្មការចាត់ចែងប្រាក់មូលនិធិរបស់គណៈកម្មាធិការ ដើម្បីបម្រើការងារក្នុងអាណត្តិរយៈពេល២ឆ្នាំ។
  • បេក្ខជន១រូបសម្រាប់តំណែង អ្នកសម្របសម្រួលគណកម្មការចាត់ចែងប្រាក់មូលនិធិ ដើម្បីបម្រើការងារក្នុងអាណត្តិរយៈពេល២ឆ្នាំ។

ការបោះឆ្នោតនេះនឹងធ្វើឡើងប្រកបដោយសុវត្ថិភាព​ដោយការប្រើប្រាស់កម្មវិធីឈ្មោះ SecurePoll។ ការបោះឆ្នោតនឹងត្រូវបានរក្សាការសម្ងាត់ ហើយគ្មាននរណាម្នាក់ពី​គណៈកម្មាធិការបោះឆ្នោត ក្រុមប្រឹក្សាភិបាល ឬ នរណាម្នាក់ក្នុងចំណោម បុគ្គលិក​របស់ មូលនិធិ វីគីមេឌា អាចមានសិទ្ធិចូលមើលបានឡើយ។ សោរសម្ងាត់សម្រាប់ការការពារ​ឯកសារបោះឆ្នោតនេះ ត្រូវបានរក្សាទុកដោយ​ភាគីឯករាជ្យទីបី ដែលពេលដំណើរការរួចភ្លាម ការបោះឆ្នោតនឹងត្រូវបានផ្អាក។ ព័ត៌មានមួយចំនួនដែលអាចកំណត់បាននូវអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត (ដែលរួមមាន អាសយដ្ឋាន IP ភ្នាក់ងារអ្នកប្រើប្រាស់ និង ទិន្នន័យផ្សេងទៀត ដែលមានត្រូវបានទទួល​ដោយ​ឧបករណ៍​ត្រួតពិនិត្យ) នឹងអាចមើលឃើញដោយ​មនុស្ស​ពីរ ឬ បីនាក់​ដែលត្រូវបាន​ជ្រើសរើស​​ដែល​ត្រូវធ្វើការ​ពិនិត្យ និង រាប់សន្លឹកឆ្នោត (គណៈកម្មាធិការរៀបចំការបោះឆ្នោត)។ អ្នកបោះឆ្នោត​​នឹងអាចធ្វើការបញ្ជូនសំឡេង​ឆ្នោត​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ ដែលអព្យាក្រិត។ សន្លឹកឆ្នោត​នឹងត្រូវ​បាន​រាប់​ ហើយ​បេក្ខជន​នឹង​ត្រូវបាន​ចាត់ថ្នាក់​តាម​​ភាគរយ​នៃ​ចំនួន​អ្នក​គាំ​ទ្រ ដែល​មាន​ន័យ​ថា​ជា​សំឡេង​ឆ្នោត​ដែល​គាំទ្រដល់បេក្ខជន​ចែក​នឹងចំនួន​សន្លឹកឆ្នោត​សរុប​ (សំឡេងឆ្នោត​អព្យាក្រិត​នឹងមិនត្រូវបានរាប់ឡើយ)។ បេក្ខជន​ដែល​ទទួល​បាន​ភាគរយ​នៃការគាំ​ទ្រខ្ពស់បំផុត​នឹងត្រូវបាន​ណែនាំ​ជូន​ទៅ​ក្រុមប្រឹក្សា​​ដើម្បី​តែងតាំងការងារ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតនឹង​ប្រកាស​លទ្ធផល​មុន ឬ ត្រឹមថ្ងៃ ទី ២៨ ខែ មិថុនា ២០១៣។ លទ្ធផលលម្អិតនឹង​ត្រូវដាក់បង្ហាញ​ជូន។

ព័ត៌មានសម្រាប់អ្នកបោះឆ្នោត

លក្ខខណ្ឌតម្រូវ

អ្នកកែប្រែ

អ្នកអាចបោះឆ្នោតចេញពីគណនីដែលបានចុះឈ្មោះរួចរបស់អ្នក​ផ្ទាល់​នៅលើវិគី​របស់​ Wikimedia wiki។ អ្នកអាចបោះឆ្នោតបានតែម្ដងគត់ ទោះជាអ្នកមានគណនីច្រើនក៏ដោយ។ ដើម្បីអាចមានសិទ្ធិបោះឆ្នោត គណនីមួយនោះត្រូវតែ៖

  • មិនត្រូវបានគេរាំងខ្ទប់ក្នុងគម្រោងលើសពី១ ហើយ
  • មិនត្រូវបានគេរាំងខ្ទប់នៅលើគម្រោងដែលអ្នកបោះឆ្នោតចេញមក ហើយ
  • មិនមែនជារូបយន្ត ហើយ
  • មានការកែប្រែយ៉ាងតិច ៣០០ កំណែមុខថ្ងៃទី១៥ មេសា ២០១៣ នៅលើវិគីទាំងអស់របស់ Wikimedia (ការកែប្រើធ្វើក្នុងវិគីច្រើនអាចរាប់ចូលគ្នាបាន បើសិនជាគណនីរបស់អ្នកត្រូវបានច្របាច់បញ្ចូលគ្នាជាគណនីសាកលហើយ) ហើយ
  • មានកំណែយ៉ាងតិច ២០ កំណែរវាងថ្ងៃទី១៥ ធ្នូ ២០១២ ដល់ថ្ងៃទី ៣០ មេសា ២០១៣។
អ្នក​សរសេរកម្មវិធី

អ្នក​សរសេរកម្មវិធី អាចធ្វើការបោះឆ្នោត​បាន​ប្រសិនបើពួកគេៈ

  • ជា​អ្នក​គ្រប់គ្រង​ម៉ាស៊ីនមេ​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​មាន​កំណត់ ឬ
  • មានការចូលដំណើរការប្តេជ្ញាចិត្ត និងបានធ្វើ ការប្តេជ្ញាចិត្ត​បញ្ចូលគ្នា​យ៉ាងហោចណាស់មួយ​នៅក្នុង git ក្នុង​ចន្លោះថ្ងៃទី ១ ឧសភា ២០១២ និង ៣០ មេសា ២០១៣។
បុគ្គលិក និង អ្នក​​ម៉ៅការ​

បុគ្គលិក​ និង អ្នក​ម៉ៅការ​បច្ចុប្បន្ន​របស់ មូលនិធិ​វីគីម៉េឌា អាចបោះឆ្នោត​បាន​ប្រសិនបើ​ពួកគេ​ត្រូវ​បានជួល​ឲ្យបម្រើការ​ងារ​ដោយ​មូលនិធិ​គិត​ត្រឹមថ្ងៃ ទី ៣០ ខែ​មេសា ២០១៣។

សមាជិកក្រុមប្រឹក្សានាយក និង សមាជិកក្រុមប្រឹក្សាភិបាល

សមាជិក​អតីត និង បច្ចុប្បន្ន​នៃ គណៈកម្មាភិបាល និង គណៈប្រឹក្សាភិបាល មានសិទ្ធិបោះឆ្នោត។

ព័ត៌មានសម្រាប់បេក្ខជន

បេក្ខជនទាំងអស់​ត្រូវ​តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមតម្រូវការ​សម្រាប់​ការ​បោះឆ្នោត ក៏ដូចជា​តម្រូវ​ការជាក់លាក់សម្រាប់​មុខតំណែង​និមួយៗ។ បេក្ខជនម្នាក់​មិនអនុញ្ញាត​ឲ្យ​ឈរឈ្មោះ​សម្រាប់​មុខ​តំណែង​ច្រើន​បានឡើយ

  • ចុចលើ ទីនេះ សម្រាប់ព័ត៌មានអំពីបេក្ខជនគណៈកម្មាភិបាល
  • ចុចលើ ទីនេះ សម្រាប់ព័ត៌មានអំពីបេក្ខជនគណកម្មការចាត់ចែងប្រាក់មូលនិធិ
  • ចុចលើ ទីនេះ សម្រាប់ព័ត៌មានអំពីបេក្ខជនអ្នកសម្របសម្រួលគណកម្មការចាត់ចែងប្រាក់មូលនិធិ

អង្គភាព

កាលបរិច្ឆេទ

  • ២៤ មេសា–១៧ ឧសភា ២០១៣៖ ការដាក់ពាក្យឈរឈ្មោះ
  • ១៧ ឧសភា ២០១៣៖ ថ្ងៃកំណត់ឈប់ទទួលឯកសារបញ្ជាក់អត្តសញ្ញាណ (ការផ្ញើយឺតឬមិនគ្រប់ជ្រុងជ្រោយនឹងត្រូវជម្រុះ)
  • ០៨–២២ មិថុនា ២០១៣៖ ថ្ងៃបោះឆ្នោត
  • ២៣–២៥ មិថុនា ២០១៣៖ ថ្ងៃពិនិត្យសន្លឹកឆ្នោត
  • ២៥–២៨ មិថុនា ២០១៣៖ ថ្ងៃចេញផ្សាយ​លទ្ធផល

ប្រសិនបើអ្នក​មានសិទ្ធិបោះឆ្នោតៈ

  1. អាន​បទបង្ហាញរបស់​បេក្ខជន ហើយសម្រេចចិត្ត​ថា​បេក្ខជនមួយណាដែល​អ្នក​នឹង​ផ្តល់ការគាំទ្រ។
  2. ចូលទៅកាន់ ទំព័រវីគី "Special:SecurePoll" នៅលើផ្នែក​វីគី​ដែល​អ្នក​មានសិទ្ធិបោះឆ្នោត. ឧទាហរណ៍ ប្រសិនបើអ្នក​ជាមនុស្សសកម្ម នៅលើ meta.wikimedia.org, ចូលទៅ meta.wikimedia.org/wiki/Special:SecurePoll
  3. ធ្វើតាមការណែនាំ​នៅលើទំព័រនោះ។