លក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់ - សង្ខេប

This page is a translated version of the page Terms of use-Summary and the translation is 89% complete.
លក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់
Wikimedia-logo.svg
នេះគឺជាសេចក្ដីសង្ខេបសម្រាយដែលងាយស្រួលអាននិងយល់ (human-readable) នៃលក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់។ To read the full terms, click here.
ភាពបដិសេធ៖ សេចក្ដីសង្ខេបនេះមិនមែនជាផ្នែកមួយនៃលក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់ ហើយក៏មិនមែនជាឯកសារច្បាប់ណាមួយឡើយ។ វាគ្រាន់ជាឯកសារយោងមួយដែលមានលក្ខណៈសម្រាយងាយយល់ដែលផ្លុះបញ្ចាំងទៅខ្លឹមសារទាំងមូលនៃលក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់។ សូមគិតថា វាជាភាសាសាមញ្ញងាយស្រួលយល់ ជំនួសឲ្យភាសាច្បាប់នៃលក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់។

បេសកកម្ម​របស់យើងរូមមាន

  • ផ្ដល់អំណាចនិងជំរុញឲ្យមានការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូបទូទាំងពិភពលោកធ្វើការប្រមូលចងក្រងនិងអភិវឌ្ឍមាតិកាចំណេះដឹង ដាក់ក្រោមអាជ្ញាប័ណ្ណសេរី ឬ អាជ្ញាប័ណ្ណ Public Domain ។
  • ធ្វើការផ្សព្វផ្សាយចែករំលែក ចំណែកដឹងទាំងនោះយ៉ាងមានប្រសិទ្ធភាពទូទៅសកលលោក និងដោយឥតគិតថ្លៃ។

អ្នកមានសេរីភាពក្នុងការ

  • អាន និងបោះពុម្ពអត្ថបទរបស់យើង ក័៏ដូចជាមាតិកាមេឌា (media) ដទៃទៀតដោយឥតគិតថ្លៃ។
  • បែករំលែក និងប្រើប្រាស់បន្ត អត្ថបទរបស់យើង ក័៏ដូចជាមាតិកាមេឌា ទៀត ក្រោមអាជ្ញាបណ្ណសេរីនិងបើកចំហរ (free and open licenses) ។
  • ចូលរួមចំណេក និងកែសម្រួល ក្នុងគម្រោងនានាជាច្រើនៗរបស់យើងឲ្យរឹតតែមានខ្លឹមសារ និងគុណភាពល្អថែមទៀត។

ក្រោមលក្ខខណ្ឌដូចតទៅ

  • ការទទួលខុសត្រូវ — អ្នកមានការទទួលខុសត្រូវខ្ពស់លើការចូលរួមចំណែកនិងកែស្រួលរបស់អ្នក (ព្រោះយើងគ្រាន់តែបង្ហោះផ្សព្វផ្សាយ មាតិការបស់អ្នកប៉ុណ្ណោះ) ។
  • សេចក្ដីគួរសម — អ្នកជួយគាំទ្រនិងបង្កឲ្យមានបរិយាកាសការងារល្អ និងមិនធ្វើឲ្យមានការប៉ះពាល់ រំខានដល់អ្នកប្រើប្រាស់ដទៃផ្សេងទៀត។
  • សកម្មភាពខុសច្បាប់ — អ្នកមិនបំពានលើការរក្សាសិទ្ធ ក៏ដូចជាច្បាប់នានាដទៃទៀត។
  • គ្មានភាពអន្ដរាយ — អ្នកមិនធ្វើឲ្យប៉ះពាល់ជាផលអាក្រក់ណាមួយដល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់យើង។
  • លក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់ និងគោលនយោបាយផ្សេងៗ — អ្នកប្រកាន់ខ្ជាប់ និងគោរពតាមលក្ខខណ្ឌ​ក្នុងការ​ប្រើប្រាស់ ក៏ដូចជាគោលការណ៍នានានៃសហគមន៍របស់យើង នៅពេលដែលអ្នកចូលទៅកាន់ ឬចូលរួមក្នុងសហគមន៍របស់យើង។

ដោយមានការយល់ដឹងនិងយល់ព្រមថា

  • ការចូលរួមចំណែករបស់អ្នកក្រោមអាជ្ញាបណ្ណសេរី — ជាទូទៅ ការចូលរួមចំណែកទាំងអស់របស់អ្នក (ការកែសម្រួល ក៏ដូចជាសរសេរអត្ថបទថ្មី) នៅក្នុងគ្រប់គម្រោងរបស់យើង នឹងដាក់នៅក្រោមអាជ្ញាបណ្ណសេរីនិងបើកចំហរ (លើកលែងតែអ្នកបានដាក់វាក្រោមអាជ្ញាបណ្ណ public domain) ។
  • មិនមែនជាការផ្ដល់ប្រឹក្សាយោបល់វិជ្ជាជីវៈ — មតិកានៃអត្ថបទទាំងអស់ ក៏ដូចជានៅក្នុងគម្រោងដទៃទៀត គឺបានផ្សព្វផ្សាយឡើងជាមួយគោលបំណងជម្រាបជាព័ត៌មាន ហើយមិនមានលក្ខណៈជាការផ្ដល់ប្រឹក្សាយោបល់វិជ្ជាជីវៈ ឬបែបអាជីបឡើយ (professional advice) ។