Privacy policy/2008/km

This version of the Privacy policy was approved in October 2008 by the Board of Trustees. Next version was approved in the June 2014.
It is requested that this notice be translated and linked from the footer of every page (MediaWiki:Privacy as name and MediaWiki:Privacypage as link).

សញ្ញាណទូទៅ edit

គោលការណ៍នេះគ្របដណ្ដប់លើព័ត៌មានទាក់ទិននឹងអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន ដែលត្រូវបានប្រមូលផ្ដុំឬស្តុកទុកដោយ មូលនិធិវិគីមេឌា (Wikimedia Foundation) (ដែលយើងហៅកាត់​នៅទីនេះថា«មូលនិធិ») នៅក្នុងម៉ាស៊ីនបម្រើការ​ដែលទាក់ទិននឹងគម្រោងនានារបស់វិគីមេឌា (ដែលយើងហៅកាត់នៅទីនេះថា«គម្រោង») និងសហគមន៍របស់វា។ ស្របតាមគោលការណ៍នៃការថែរក្សាទុកទិន្នន័យ មូលនិធិប្រមូលផ្ដុំនិងថែរក្សាទុកព័ត៌មានទាក់ទិននឹង​អត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួនជាអប្បបរមា​ដែលចាំបាច់ក្នុងការដំណើរការគម្រោងប៉ុណ្ណោះ។

ធម្មជាតិសាធារណៈនិងប្រកបដោយសហប្រតិបត្តិការរបស់គម្រោងនានា edit

គ្រប់គម្រោងទាំងអស់របស់មូលនិធិវិគីមេឌាត្រូវបានអភិវឌ្ឍឡើងដោយមានការរួមដៃគ្នាពីសំណាក់អ្នកប្រើប្រាស់សូហ្វវែរ MediaWiki។ នរណាដែលអាចប្រើប្រាស់អ៊ីនធើណិត មានសិទ្ធិកែប្រែ​ទំព័រដែលអាចកែប្រែបានជាសាធារណៈ​នៅលើវិបសាយនេះ (លើកលែងតែមានបម្រាមមិនអោយធ្វើបែបនោះ) ដោយបានឬមិនបានកត់ឈ្មោះចូលក្នុងនាម​ជាអ្នកប្រើប្រាស់​ដែលបានចុះឈ្មោះរួច។ បែបនេះ អ្នកកែប្រែនឹងបង្កើតឯកសារបោះផ្សាយ និងកំណត់ត្រាជាសាធារណៈ​នូវរាល់ពាក្យដែលបានបន្ថែម លុបចោលឬផ្លាស់ប្ដូរ។ នេះជាទង្វើសាធារណៈ ហើយអ្នកកែប្រែនឹងត្រូវគេចំណាំបានជាសាធារណៈ​ថាជាម្ចាស់បន្លាស់ប្ដូរនោះ។ រាល់ការរួមចំណែកទាំងអស់ដែលបានធ្វើឡើង​លើគម្រោងនេះ និងរាល់ព័ត៌មានជាសាធារណៈទាំងអស់អំពី​ការរួមចំណែក និងត្រូវបានផ្ដល់អាជ្ញាបណ្ឌដែលមិនអាចដកហូតបាន និងអាចត្រូវគេចម្លង ដកស្រង់ ប្រើឡើងវិញ និង កែច្នៃដោយជនទី៣ ដោយសេរីដោយមានកំហិតតិចតួច។

សកម្មភាពនានានៅក្នុងគម្រោងទាំងឡាយរបស់មូលនិធី edit

ជាទូទៅ គោលការណ៍នេះអនុវត្តបានតែចំពោះព័ត៌មានឯកជន​ដែលស្តុកទុក​ឬប្រើប្រាស់ដោយមូលនិធិ ហើយដែលសាធារណជនទូទៅមិនអាចប្រើបាន។

ការឆ្លើយឆ្លងគ្នាជាមួយគម្រោង មានដូចជាទ្រង់ទ្រាយនៃការរុករកនិងកែប្រែទំព័រ និងការប្រើមុខងារ«ផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់» ការជាវជាប្រចាំនិងការបង្ហោះផ្សាយ​ក្នុងបញ្ជីអ៊ីមែល​គ្រប់គ្រងដោយ​មូលនិធិ ការទាក់ទងគ្នាជាមួយអ្នកស្ម័គ្រចិត្តដទៃ​តាមរយៈប្រព័ន្ធឆ្លើយឆ្លងរបស់មូលនិធិ (ហៅកាត់ថា"OTRS")ជាដើម មិនស្ថិតក្នុងក្រមខណ្ឌគោលការណ៍នេះទេ។ ការឆ្លើយឆ្លងគ្នាទាំងនេះ​អាចលាតត្រដាងអាសយដ្ឋាន IP របស់អ្នករួមចំណែក និងប្រហែលជាមានព័ត៌មានផ្ទាល់ខ្លួនផងដែរ ដែលអាចធ្លាយដល់សាធារណជន​ទូទៅមិនចំពោះ ឬដល់​ក្នុងអ្នកស្ម័គ្រចិត្ត​ណាមួយ​ដែលធ្វើការឯករាជ្យពីមូលនិធិ។

អ្នកប្រើប្រាស់ក៏អាចឆ្លើយឆ្លងគ្នានៅក្រៅវិបសាយរបស់មូលនិធិ ផងដែរ តាមរយៈ​អ៊ីមែល IRC ឬកម្មវិធីជជែកគ្នា ឬវិបសាយឯករាជ្យផងដែរ។ តែសូមថ្លឹងថ្លែងពី​ពីគ្រោះថ្នាក់ដែលអាចកើតមាន​និងតម្រូវការផ្ទាល់ខ្លួនទាក់ទិននឹងភាពឯកជន មុនពេលប្រើប្រាស់មធ្យោបាយទាក់ទងទាំងនេះ។

គណនីអ្នកប្រើប្រាស់និងភាពជាម្ចាស់និពន្ធ edit

មូលនិធិមិនតម្រូវអោយអ្នកកែប្រែ​ធ្វើការចុះឈ្មោះជាមួយគម្រោងណាមួយទេ។ នរណាក៏អាចកែប្រែដោយមិនចាំបាច់​កត់ឈ្មោះចូល​ដោយប្រើអត្តនាម​ណាមួយដែរ ដែលក្នុងករណីនេះ​ពួកគេនឹងត្រូវគេ​ស្គាល់អត្តសញ្ញាណ​តាមរយៈអាសយដ្ឋានIPបណ្ដាញវិញ។ ចំណែកអ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួចនឹង​ត្រូវសំគាល់អត្តសញ្ញាណដោយអត្តនាមដែលគេបានជ្រើសរើស។ អ្នកប្រើប្រាស់ជ្រើសរើសពាក្យសម្ងាត់មួយ​ដែលគ្មានអ្នកផ្សេងដឹង សម្រាប់ប្រើបញ្ជាក់ពីភាពត្រូវគ្នា​របស់គណនី។

លើកលែងតែក្នុងកម្រិតមួយដែលតម្រូវដោយនីតិបញ្ញត្តិ គ្មាននរណាម្នាក់គួរបញ្ចេញអោយគេដឹងនូវពាក្យសម្ងាត់ ឬ សតិភ្ជាប់បង្កើតសម្រាប់សម្គាល់អ្នកប្រើប្រាស់ឡើយ។ ពេលដែលបង្កើតហើយ គណនីអ្នកប្រើប្រាស់និងមិនគេលុបចោលទេ។ អត្តនាមអាចផ្លាស់ប្ដូរបានអាស្រ័យលើគោលការណ៍បន្ថែម​របស់គម្រោងនីមួយៗ។ មូលនិធិមិនអាចធានាថាអត្តនាមនឹងត្រូវបានផ្លាស់ប្ដូរតាមការស្នើ១០០%ទេ។

វត្ថុបំណងនៃការប្រមូលព័ត៌មានឯកជន edit

មូលនិធិដាក់កំហិតវត្ថុបំណងក្នុងការប្រមូលទិន្នន័យអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន សម្រាប់បម្រើអោយសុខុមាលភាពគម្រោងរបស់ខ្លួន ដែលមានជាឧទាហរណ៍ដូចខាងក្រោម ៖

ដើម្បីពង្រឹងទំនួលខុសត្រូវសាធារណៈរបស់គម្រោង។ មូលនិធិទទួលស្គាល់ថាប្រព័ន្ធដែលបើកទូលាយ​អោយមានការចូលរួមពីសំណាក់​សាធារណជន​យ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងងាយរងនូវការបំពាននិង​ទង្វើផ្ទុយនឹង​ការស្ថាបនា។ មូលនិធិបានបង្កើតចលនកម្មមួយចំនួនដើម្បីការពារឬដោះស្រាយជាមួយ​ការប្រព្រឹត្តបំពាននានា។ ឧទាហរណ៍ ពេលដែលស៊ើបអង្កេតការបំពាននៅក្នុង​គម្រោងមួយ រួមមានការសង្ស័យពីការប្រើ«អាយ៉ង» (គណនីឌុប) ការបំផ្លិចបំផ្លាញរបស់សាធារណៈ ការរំលោភសិទ្ធិអ្នកប្រើប្រាស់ដទៃ និងទង្វើឆាឆៅអ្នកដទៃជាដើម ពេលនោះអាសយដ្ឋាន IP របស់អ្នកប្រើប្រាស់ (ទាញបានពីកំណត់ហេតុឬកំណត់ត្រានៅក្នុងមូលដ្ឋានទិន្នន័យ) អាចប្រើសំរាប់សម្គាល់អត្តសញ្ញាណប្រភពរបស់ទង្វើបំពានទាំងនោះ។ ព័ត៌មាននេះ​អាចចែកចាយទៅកាន់អ្នកប្រើប្រាស់ដែលមានអាជ្ញាភាពជាអភិបាល ដែលមាននាទីថែរក្សាការពារគម្រោងទាំងនេះនៅតាមសហគមន៍របស់ពួកគេ។
ដើម្បីផ្ដល់ជូនស្ថិតិអំពីវិបសាយ។ មូលនិធិធ្វើសំណាកបែបស្ថិតិនូវរាល់​ទិន្នន័យកំណត់ហេតុឆៅដែលបានពីការមកទស្សនារបស់អ្នកប្រើប្រាស់។ កំណត់ហេតុទាំងនេះត្រូវបានប្រើដើម្បីបង្កើតទំព័រស្ថិតិវិបសាយ ចំណែកឯទិន្នន័យកំណត់ហេតុឆៅនឹងមិនត្រូវបើកបង្ហាញជាសាធារណៈទេ។
ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស។ ទិន្នន័យកំណត់ហេតុ​អាចត្រូវបានត្រួតពិនិត្យ​ដោយអ្នកសរសេរកម្មវិធី ក្នុងមាគ៌ាដោះស្រាយបញ្ហាបច្ចេកទេស និងតាមកម្មវិធីspiderដែលមានចេតនាអាក្រក់លើវិបសាយ។

ព័ត៌មានពិស្ដារពីការថែរក្សាទិន្នន័យទុក edit

គោលការណ៍ទូទៅ edit

អាសយដ្ឋានIP និងព័ត៌មានបច្ចេកទេសផ្សេងទៀត edit

នៅពេលដែលអ្នកទស្សនាស្នើឬអានទំព័រមួយឬក៏ផ្ញើអ៊ីមែលទៅកាន់ម៉ាស៊ីនបម្រើការ Wikimedia យើងខ្ញុំមិនប្រមូលព័ត៌មានផ្សេងលើសពីអ្វីដែលវិបសាយបានប្រមូលទេ។ មូលនិធិវិគីមេឌា អាចរក្សាកំណត់ហេតុឆៅពីការធ្វើអន្តរកម្មបែបនេះ ប៉ុន្តែវានឹងមិនត្រូវផ្សព្វផ្សាយចេញក្រៅទេ ហើយក៏មិនត្រូវប្រើសម្រាប់តាមដានវែកមុខរកអ្នកប្រើប្រាស់មែនទែនទេ។
នៅពេលដែលទំព័រមួយត្រូវបានកែប្រែដោយអ្នកកែប្រែដែលបានកត់ឈ្មោះចូលហើយ នោះម៉ាស៊ីនបម្រើការនឹងរក្សាទុកព័ត៌មានអាសយដ្ឋាន IP ទាក់ទិន ជាសម្ងាត់ក្នុងរយៈពេលកំណត់មួយ។ ព័ត៌មានទាំងនោះនឹងត្រូវលុបចោលនៅពេលដល់វេលានោះ។ សម្រាប់អ្នកកែប្រែដេលមិនបានកត់ឈ្មោះចូល អាសយដ្ឋាន IP នឹងត្រូវប្រើដើម្បីបង្ហាញថាជាម្ចាស់ការកែប្រែនោះ​ជាសាធារណៈនិង​ជារៀងរហូត។ វាអាចអោយអ្នកទី៣រកអត្តសញ្ញាណម្ចាស់​ពីអាសយដ្ឋាន IP នោះ ដោយភ្ជាប់ជាមួយព័ត៌មានទាំងឡាយណា​ដែលអាចរកបាន។ ការកត់ឈ្មោះចូលដោយប្រើអត្តនាមដែលចុះឈ្មោះរួច​អាចអោយអ្នករក្សាភាពឯកជន​បានល្អប្រសើរជាង។

សតិភ្ជាប់ edit

វិបសាយនឹងបង្កើតផ្នែកចងចាំជាបណ្ដោះអាសន្នក្នុងសតិភ្ជាប់​របស់កុំព្យូទ័រ​របស់អ្នកទស្សនា​នៅរាល់ពេលដែលចូលមើលទំព័រគម្រោងមួយ។ អ្នកអានដែលគ្មានបំណង​នឹងកត់ឈ្មោះចូល​ឬកែប្រែអាចបដិសេដការធ្វើបែបនេះបាន ហើយវានឹងជំរះសតិភ្ជាប់ពេលដែលអ្នកបិទកម្មវិធីរាវរក។ សតិភ្ជាប់​ច្រើនអាចបង្កើតឡើង​ពេលដែលអ្នកកត់ឈ្មោះចូល​ដើម្បីរក្សាស្ថានភាពនោះ។ ប្រសិនបើអ្នករក្សាទុក​អត្តនាមឬពាក្យសម្ងាត់​នៅក្នុងកម្មវិធីរាវរកមួយ ព័ត៌មាននោះនឹងត្រូវរក្សាទុក​ក្នុងរយៈពេល៣០ថ្ងៃ ហើយព័ត៌មាននេះនឹងត្រូវផ្ញើទៅកាន់ម៉ាស៊ីនបម្រើការ​រាល់លើកពេលដែលអ្នកទស្សនាគម្រោងនេះ។ អ្នករួមចំណែកដែលប្រើម៉ាស៊ីនសាធារណៈ​ដែលមិនប្រាថ្នាអោយ​អ្នកប្រើបន្ទាប់ឃើញ​អត្តនាមខ្លួន សូមជំរះសតិភ្ជាប់បន្ទាប់ពីប្រើហើយ។

ប្រវត្តិទំព័រ edit

ការកែប្រែឬការរួមចំណែកផ្សេងទៀត​ទៅលើអត្ថបទ ទំព័រអ្នកប្រើប្រាស់ ទំព័រពិភាក្សា របស់គម្រោង​ជាទូទៅ​នឹងត្រូវរក្សាទុកជារៀងរហូត។ ការលុបអត្ថបទចោលពីគម្រោងមួយ​មិនអាចលុបជំរះវាចោលជារៀងរហូតទេ។ ជាធម្មតា​នរណាក៏ដោយក៏អាចមើលឃើញអ្វីដែលសរសេរក្នុង​វើសិនចាស់របស់ទំព័រនោះ។ ទោះបីជាអត្ថបទមួយត្រូវបាន«លុបចោល» ក៏ដោយ ក៏អ្នកប្រើប្រាស់​ដែលបានទទួលសេចក្ដីទុកចិត្ត​និងអភ័យឯកសិទ្ធិថ្នាក់ខ្ពស់​នៅតែអាចមើលអ្វីដែលលុបចោមមិនអោយមើលជាសាធារណៈបានដែរ។ ព័ត៌មានអាចត្រូវបានលុបចោលជានិរន្តន៍​ដោយបុគ្គលនីមួយៗ​ដែលមានសិទ្ធិចូលទៅម៉ាស៊ីនបម្រើការរបស់ Wikimedia។ ប៉ុន្តែគ្មានការធានាថាការលុបចោលមានសុពលភាពជារៀងរហូតទេ លើកលែងតែក្នុងករណីយ៉ាងកម្រមាន ដូចជាពេលដែលមូលនិធិត្រូវគេតម្រូវអោយលុបចោលធនធានប្រវត្តិកែប្រែ តាមបទបញ្ជាពីដីការតុលាការឬ​នីតិវធីមានតម្លៃស្មើគ្នា។

ការរួមចំណែក​របស់អ្នកប្រើប្រាស់ edit

ការរួមចំណែករបស់អ្នកប្រើប្រាស់នឹងត្រូវគរផ្ដុំគ្នា​ហើយសាធារណៈជន​អាចប្រើវាបាន។ ការរួមចំណែករបស់អ្នកប្រើប្រាស់នឹងត្រូវគរផ្ដុំ​ទៅតាមស្ថានភាពចុះឈ្មោះនិងកត់ឈ្មោះចូលរបស់ពួកគេ។ ទិន្នន័យស្ដីពី​ការរួមចំណែករបស់អ្នកប្រើប្រាស់ ដូចជាពេលម៉ោងដែលអ្នកប្រើប្រាស់​បានកែប្រែ​និងចំនួនការរួមចំណែក នឹងអាចមើលបានជាសាធារណៈតាម​រយៈ​បញ្ជីនៃការរួមចំណែករបស់អ្នកប្រើប្រាស់ និងក្នុងទម្រង់គរផ្ដុំគ្នាដែល​ផ្សព្វផ្សាយដោយអ្នកប្រើប្រាស់​ដទៃ។
ការអានក្នុងគម្រោង edit
យើងខ្ញុំនឹងមិនប្រមូលយកព័ត៌មានបន្ថែមទៀតអំពីអ្នកប្រើប្រាស់​និងអ្នកកំពុងទស្សនា​គម្រោងមួយច្រើនជាង​អ្វីដែលប្រមូលក្នុងកំណត់ត្រាម៉ាស៊ីនបម្រើការរបស់វិបសាយទេ។ ខុសពីទិន្នន័យកំណត់ហេតុឆៅខាងលើ​ដែលត្រូវបានប្រមូលសម្រាប់​វត្ថុបំណង​ទូទៅ ការគ្រាន់តែចូលទស្សនាទំព័រមួយ​មិនធ្វើអោយអត្តសញ្ញាណអ្នកទស្សនា​លាតចេញជាសាធារណៈទេ។ ទិន្នន័យកំណត់ត្រាឆៅដែលបានធ្វើសំណាករួច អាចមានបញ្ចូលអាសយដ្ឋាន IP របស់អ្នកប្រើប្រាស់ណាម្នាក់ ប៉ុន្តែវានឹងមិនត្រូវផ្សព្វផ្សាយជាសាធារណៈទេ។
ការកែប្រែគម្រោង edit
ការកែប្រែទំព័រនានាត្រូវបានសម្គាល់អត្តសញ្ញាណដោយអត្តនាមឬអាសយដ្ឋាន IP បណ្ដាញរបស់អ្នកកែប្រែ ហើយប្រវត្តិកែប្រែនឹងគរផ្ដុំគ្នាតាម​ឈ្មោះម្ចាស់កំណែ​​នៅក្នុងបញ្ជីរួមចំណែក។ ព័ត៌មានទាំងនេះ​នឹងនៅជារៀងរហូតនៅក្នុងគម្រោងនោះ។
អ្នកប្រើប្រាស់ចុះឈ្មោះរួចដែលបានកត់ឈ្មោះចូល៖
អ្នកប្រើប្រាស់ដែលបានកត់ឈ្មោះចូល​នឹងមិនបង្ហាញអាសយដ្ឋាន IP ជាសាធារណៈទេ លើកលែងតែក្នុងករណី​មានការបំពានច្បាប់ ដូចជាការបំផ្លិចបំផ្លាញទំព័រវិគី ដោយអ្នកប្រើប្រាស់ផ្ទាល់​ឬអ្នកប្រើប្រាស់ម្នាក់ទៀត​ដែលប្រើអាសយដ្ឋាន IP ដូចគ្នា។ ម៉ាស៊ីនបម្រើការវិគី​នឹងរក្សាទុកព័ត៌មានអាសយដ្ឋាន IP ក្នុងរយៈពេលកំណត់មួយ ហើយអភិបាលម៉ាស៊ីនបម្រើការ​និងអ្នកប្រើប្រាស់ដែលមានអភ័យឯកសិទ្ធិ CheckUser មានលទ្ធភាពមើលបាន។
ព័ត៌មានអាសយដ្ឋាន IP និងការភ្ជាប់នឹងអត្តនាមដែលប្រើវារួមគ្នា អាចត្រូវបានបង្ហាញជាសាធារណៈក្នុងកាលៈទេសៈមួយចំនួន (ដូចខាងក្រោម)។
អ្នកកែប្រែដែលប្រើម៉ាស៊ីនបម្រ៊ការអ៊ីមែលក្រុមហ៊ុន ចេញពីផ្ទះឬធ្វើទូរគមនាគមន៍​តាមតំណភ្ជាប់ខ្សែDSL ឬខ្សែកាបអ៊ីនធើណិត អាចនឹងងាយត្រូវគេដឹងអត្តសញ្ញាណដោយសារអាសយដ្ឋាន IP ។ ក្នុងករណីនេះ វាអាចធ្វើអោយគេងាយស្រួលឈ្លេចរកឃើញការរូមចំណែកទាំងអស់ដែលធ្វើដោយអាសយដ្ឋាន IP នោះ។ ការប្រើប្រាស់អត្តនាមជាវិធីល្អប្រសើរជាង​ក្នុងការការពារភាពឯកជន​ក្នុងករណីនេះ។
អ្នកប្រើប្រាស់ចុះឈ្មោះរួចតែមិនបានកត់ឈ្មោះចូល និងអ្នកប្រើប្រាស់មិនទាន់ចុះឈ្មោះរួច៖
អ្នកកែប្រែដែលមិនបានកត់ឈ្មោះចូល​នឹងត្រូវសម្គាល់អត្តសញ្ញាណដោយ​អាសយដ្ឋានIPបណ្ដាញ។ អាសយដ្ឋានIPអាចអោយគេតាមដានបានដល់​ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណិត​ឬអាចច្បាស់ដល់ឈ្មោះសាលា កន្លែងធ្វើការឬផ្ទះរស់នៅតែម្ដង អាស្រ័យលើប្រភេទបណ្ដាញ។ គេអាចប្រើព័ត៌មានទាំងនេះ​គួបផ្សំ​ជាមួយព័ត៌មានដទៃទៀត ដូចជាស្ទីលកែប្រែ និងចំណង់ចំណូលចិត្ត ដើម្បីរកអត្តសញ្ញាណម្ចាស់និពន្ធ​ទាំងស្រុងតែម្ដង។
ការពិភាក្សា edit
លើទំព័រពិភាក្សាវិគី៖
តាមទ្រឹស្ដី ជាទូទៅទំព័រដែលអាចកែប្រែបាន​ជាទីតាំងសម្រាប់ការពិភាក្សា។ ជាទូទៅ ការពិភាក្សានៅលើគម្រោងរបស់មូលនិធិ អាចធ្វើឡើងលើ​ទំព័រពិភាក្សា​របស់អ្នកប្រើប្រាស់ (មានជាប់ទាក់ទិននឹង​ក្រុមអ្នកប្រើប្រាស់​ណាមួយជាពិសេស) ឬលើទំព័រពិភាក្សាគម្រោង​ដែលបានគាំទ្រ (មានជាប់ទាក់ទិននឹងគម្រោងណាមួយជាពិសេស) ឬក៏នៅលើ​ទំព័រដែលមាន​ផ្តល់មុខងារជាពិសេស​ថាជាវេទិកា (តួយ៉ាង Village Pump) ជាដើម។ គោលការណ៍​ភាពឯកជន​អនុវត្តចំពោះទំព័រ​ពិភាក្សាដូចគ្នានឹងទំព័រផ្សេងៗទៀតដែរ។
តាមរយៈអ៊ីមែល៖
អ្នកប្រើប្រាស់មិនតម្រូវអោយដាក់អាសយដ្ឋានអ៊ីមែលទេពេល​ចុះឈ្មោះ។ អ្នកប្រើប្រាស់​ដែលបានផ្ដល់អាសយដ្ឋានអ៊ីមែលមានសុពលភាព អាចអោយ​អ្នកប្រើប្រាស់ដែលបានកត់ឈ្មោះចូល​ដទៃ​ផ្ញើអ៊ីមែលទៅពួកគេតាមរយៈវិគី។ ពេលទទួលបាន​អ៊ីមែលពីអ្នកប្រើប្រាស់ដទៃ​តាមប្រព័ន្ធនេះ អ៊ីមែលរបស់អ្នកមិនត្រូវបង្ហាញអោយអ្នកផ្ញើឃើញទេ។ តែពេលដែលអ្នកជ្រើសយក​ការផ្ញើអ៊ីមែលទៅអ្នកប្រើប្រាស់​ដទៃទៀត អ៊ីមែលរបស់អ្នកនឹងមានបង្ហាញថាជាអ្នកផ្ញើអ៊ីមែល។
អាសយដ្ឋានអ៊ីមែល​ដែលសរសេរក្នុង​​ចំណង់ចំណូលចិត្ត​របស់អ្នកប្រើប្រាស់ម្នាក់ អាចត្រូវមូលនិធិប្រើសម្រាប់ធ្វើទំនាក់ទំនង។ អ្នកប្រើប្រាស់ដែល​គណនីគ្មានអាសយដ្ឋានអ៊ីមែល​មានសុពលភាពមួយទេ នឹងមិនអាចស្ដារពាក្យសម្ងាត់​ក្នុងករណីភ្លេចបាត់ទេ។ ទោះជាបែបនេះក៏ដោយ ក្នុងស្ថានភាពបែបនេះ អ្នកប្រើប្រាស់អាចទាក់ទងទៅ​អភិបាលម៉ាស៊ីនបម្រើការ Wikimedia ដើម្បីបញ្ចូលអាសយដ្ឋានអ៊ីមែលថ្មីមួយ។ អ្នកប្រើប្រាស់​អាចលុបអាសយដ្ឋានអ៊ីមែលចេញពីចំណង់ចំណូលចិត្ត​បានគ្រប់ពេល ដើម្បីកុំអោយអ្នកផ្សេងប្រើវា។ ការឆ្លើយឆ្លងជាឯកជន​រវាង​អ្នកប្រើប្រាស់នានា អាចរក្សាទុកស្របតាមឆន្ទានុសិទ្ធិរបស់អ្នកប្រើប្រាស់ ហើយមិនអនុលោមតាមគោលការណ៍របស់មូលនិធិវិគីមេឌាទេ។
តាមរយៈបញ្ជីអ៊ីមែល៖
អាសយដ្ឋានអ៊ីមែលដែលប្រើសម្រាប់​ចុះឈ្មោះជាវជាប្រចាំ​និងបង្ហោះផ្សាយ​លើបញ្ជីអ៊ីមែលរបស់គម្រោង នឹងត្រូវបង្ហាញអោយ​អ្នកជាវផ្សេងទៀតមើលឃើញ។ ក្រាំងបញ្ជីអ៊ីមែលបែបនេះមានលក្ខណៈសាធារណៈ និងអាចស្វែងរកឃើញតាមរយៈអ៊ីនធើណិត។ អាសយដ្ឋានរបស់អ្នកជាវ​ក៏អាចត្រូវគេដកស្រង់​សរសេរក្នុងសាររបស់អ្នកប្រើប្រាស់​ដទៃដែរ។ អាសយដ្ឋានអ៊ីមែលទាំងនេះ​ក៏ដូចជា​សារនានាដែលផ្ញើទៅ​បញ្ជីសារ​អាចនឹងត្រូវថតចម្លងដើម្បីរក្សាទុក និងអាចរកានជាសាធារណៈជារៀងរហូត។
តាមរយៈ OTRS៖
អាសយដ្ឋានអ៊ីមែលខ្លះ (ដូចជា info-en at wikimedia dot org) ផ្ញើបន្តអ៊ីមេល​ទៅកាន់​ក្រុមអ្នកស្ម័គ្រចិត្ត​ដែលមូលនិធិ​ទុកចិត្ត ដើម្បីប្រើប្រព័ន្ធចែកសំបុត្រ ដូចជាOTRSជាដើម ក្នុងការឆ្លើយតប។ អ៊ីមែលដែលផ្ញើតាមប្រព័ន្ធនេះ មិនអាចមើលបានជាសាធារណៈទេ ប៉ុន្តែអ្នកស្ម័គ្រចិត្ត​ដែលជ្រើសតាំងដោយ​មូលនិធិ​មានលទ្ធភាពមើលវាបាន។ ក្រុមអ្នកគ្រប់គ្រង​ប្រព័ន្ធចែកសំបុត្រ​អាចពិភាក្សាពីខ្លឹមសារ​របស់អ៊ីមែល​ទទួលបាន ជាមួយអ្នករួមចំណែកផ្សេងទៀតក្នុងគោលបំណង​ឆ្លើយតបអោយមានប្រសិទ្ធភាព។ អ៊ីមែលទៅកាន់​អាសយដ្ឋានឯកជន​របស់សមាជិកគណកម្មាភិបាល​និងទៅកាន់បុគ្គលិករបស់មូលនិធិ ក៏នឹងត្រូវផ្ញើបន្ត​ទៅកាន់ក្រុមការងារOTRSដែរ។ សារនិងអាសយដ្ឋានអ៊ីមែលទាំងនេះ​អាចនឹងត្រូវរក្សាទុក​ដោយសមាជិក​របស់ក្រុមការងារOTRS និងសេវាកម្មអ៊ីមែលទាំងឡាយដែលពួកគេប្រើ និងអាចអោយគេមើលវាបានជារៀងរហូត។
តាមរយៈ IRC៖
ប៉ុស្ដិ៍ IRC មិនមែនជាផ្នែកផ្លូវការរបស់មូលនិធិវិគីមេឌាទេ ហើយក៏មិនដំណើរការ​ដោយម៉ាស៊ីនបម្រើការរបស់ Wikimedia ដែរ។ អាសយដ្ឋានIPរបស់អ្នកប្រើប្រាស់​ដែលជជែកគ្នាតាមរយៈសេវាកម្មបែបនេះ នឹងត្រូវលាតត្រដាងអោយអ្នកចូលរួមផ្សេងទៀតមើលឃើញ។ ភាពឯកជនរបស់អ្នកប្រើប្រាស់IRC នៅតាមប៉ុស្ដិ៍នីមួយៗ អាចការពារបានតាមគោលការណ៍​រៀងៗខ្លួន​របស់សេវាកម្ម​និងប៉ុស្ដិ៍ទាំងនោះ។ ប៉ុស្តិ៍ផ្សេងគ្នា​មានគោលការណ៍ផ្សេងគ្នា​ស្ដីពីការគួរឬមិនគួរផ្សព្វផ្សាយ​កំណត់ហេតុ។

ការចូលមើលនិងផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងអត្តសញ្ញាណផ្ទាល់ខ្លួន edit

ការចូលមើល៖
គម្រោងនេះដំណើរការជាបឋមដោយអ្នករួមចំណែកស្ម័គ្រចិត្ត។ អភ័យឯកសិទ្ធិ​ប្រើប្រាស់ពិសេសត្រូវបានផ្ដល់ជូនអ្នកប្រើប្រាស់ស្មោះស្ម័គ្រអស់ពីចិត្ត។ ឧទាហរណ៍ កម្រិតទៅការចូលទៅមើលក្នុងវិគីភីឌាភាសាខ្មែរ ត្រូវបានកំណត់ដោយ​វត្តមានរបស់អ្នកប្រើប្រាស់​នៅក្នុង«ក្រុមអ្នកប្រើប្រាស់»ច្រើនប៉ុណ្ណា។ សិទ្ធិក្រុមអ្នកប្រើប្រាស់និងសមាជិកក្រុម​
អ្នកប្រើប្រាស់ដទៃទៀត​ដែលអាចមានសិទ្ធិចូលមើល​ព័ត៌មានទាក់ទិននឹង​អត្តសញ្ញាណ​ឯកជនរួមមានជាអាទិ៍ អ្នកប្រើប្រាស់ដែលអាចប្រើមុខងារ CheckUser និង Oversight អ្នកប្រើប្រាស់ជាប់ដោយការបោះឆ្នោតក្នុងសហគមន៍​គម្រោងអោយមាននាទីជាអ្នកថែទាំប្រព័ន្ធឬArbitrator បុគ្គលិកមូលនិធិ កម្មាភិបាល បេក្ខជនដែលគេតែងតាំង អ្នកម៉ៅការ​និងភ្នាក់ងារដែលជួលដោយមូលនិធិ អ្នកអភិវឌ្ឍន៍ និងអ្នក​មានសិទ្ធិថ្នាក់ខ្ពស់ក្នុងការចូលមើលម៉ាស៊ីនបម្រើការ។
ការចូលមើលនិងការផ្សព្វផ្សាយ​ព័ត៌មាននេះ​ត្រូវគ្រប់គ្រងដោយគោលការណ៍នៃការចូលមើលទិន្នន័យមិនសាធារណៈ ក៏ដូចជាគោលការណ៍ចំចំនុច​មួយចំនួន​ដែលគ្រប់គ្រងមុខងារ​ដែលចោទឡើង។ ការចែករំលែកព័ត៌មានជាមួយអ្នកប្រើប្រាស់មានអភ័យឯកសិទ្ធិពិសេស មិនចាត់ទុកជា «ការរួមចំណែក»ទេ។
ការផ្សព្វផ្សាយ៖ គោលការស្ដីការផ្សាព្វផ្សាយទិន្នន័យ
គោលការណ៍របស់ Wikimedia កំណត់ថា​ទិន្នន័យទាក់ទិន​នឹងអត្តសញ្ញាណ​ផ្ទាល់ខ្លួន ដែលប្រមូលដោយកំណត់ហេតុម៉ាស៊ីនបម្រើការ ឬតាមរយៈកំណត់ត្រានៅក្នុងទិន្នន័យតាមរយៈមុខងារ CheckUser ឬក៏តាមវិធីមិនអាចប្រើជាសាធារណៈណាមួយ អាចនឹងត្រូវអ្នកស្ម័គ្រចិត្ត​ឬបុគ្គលិកWikimedia ផ្សព្វផ្សាយ​នៅក្នុងករណីដូចខាងក្រោម៖
  1. ដើម្បីឆ្លើយតបតាមដីការច្បាប់មានសុពលភាព ឬការស្នើសុំបែបកាតព្វកិច្ច ធ្វើឡើងដោយការអនុវត្តន៍នីតិវិធី។
  2. ដោយមានការអនុញ្ញាតពីអ្នកប្រើប្រាស់ដែលមានផលប៉ះពាល់។
  3. នៅពេលចាំបាច់ដើម្បីស៊ើបអង្កេតលើការប្ដឹងពីការបំពានច្បាប់។
  4. ពេលដែលព័ត៌មានទាក់ទិននឹងការបើកមើល​ទំព័រ​ដោយកម្មវិធីspiderឬរូបយន្ត ហើយការផ្សព្វផ្សាយអោយគេឯងដឹងលឺ ជាការចាំបាច់​ដើម្បីរកអោយឃើញ​រួចដោះស្រាយបញ្ហាបច្ចេកទេសនានា។
  5. នៅពេលដែលអ្នកប្រើប្រាស់បំផ្លិចបំផ្លាញទំព័រ​ឬធ្វើទង្វើរំខានគេជាប្រចាំ នោះ​ទិន្នន័យ​នឹងត្រូវផ្សាយទៅក្រុមហ៊ុនផ្ដល់សេវាកម្ម ឬអង្គភាពទី៣​ដើម្បីជួយ​ដាក់​ការរាំងខ្ទប់IPអោយចំគោលដៅ ឬជួយសម្រាប់រៀបពាក្យបណ្ដឹងទៅក្រុមហ៊ុន​ផ្ដល់សេវាអ៊ីនធើណិតដែលពាក់ព័ន្ធ។
  6. នៅពេលដែលចាំបាច់សមហេតុផល ក្នុងការការពារសិទ្ធិ ទ្រពសម្បត្តិ ឬសុវត្ថិភាពរបស់ translatewiki.net ក៏ដូចជាអ្នកប្រើប្រាស់របស់ខ្លួននិងសាធារណជនទាំងមូល។
លើកលែងតែករណីដូចមានចែងខាងលើ គោលការណ៍របស់ translatewiki.net នឹងមិនអនុញ្ញាតអោយមានការចែកចាយ​ព័ត៌មានទាក់ទិននឹងអត្តសញ្ញាណផ្តាល់ខ្លួនទេ ទោះក្រោមកាលៈទេសៈណាក៏ដោយ។
ការចូលមើលដោយអ្នកទី៣ និងការផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ចុះឈ្មោះហើយ ពេលមានការបង្គាប់តាមនីតិវិធី៖
ក្នុងគោលការណ៍ជាទូទៅ ការចូលមើលនិងការថែរក្សាទុក​ទិន្នន័យទាក់ទិន​នឹងអត្តសញ្ញាណផ្ទាល់ខ្លួន​នៅក្នុងគម្រោងទាំងអស់ នឹងត្រូវធ្វើឡើងជាអប្បបរមា ហើយនឹងត្រូវប្រើប្រាស់ជាលក្ខណៈផ្ទៃក្នុងប៉ុណ្ណោះ ដើម្បីបម្រើដល់​សុខុមាលភាពរបស់គម្រោង។ ទោះជាបែបនេះក៏ដោយ ជាយថាហេតុមូលនិធិ អាចទទួលបានដីការ​ឬសំណើបែបកាតព្វកិច្ច​ពីភ្នាក់ងារអនុវត្តនីតិវិធី តុលាការ ឬអង្គភាពរដ្ឋាភិបាល​ដែលមានឋានៈស្មើ ដែលតម្រូវអោយបង្ហាញព័ត៌មាន​អំពី​អ្នកប្រើប្រាស់​ចុះឈ្មោះហើយ និងត្រូវបង្ខំតាមច្បាប់អោយអនុវត្តតាម។ ក្នុងហេតុការ​មានការស្នើ​តាមច្បាប់បែបនេះមូលនិធិ​នឹងប្រឹងប្រែង​ផ្ដល់ដំណឹងជូនអ្នកប្រើប្រាស់​ប៉ះពាល់ ក្នុងរវាង៣ថ្ងៃធ្វើការ បន្ទាប់ពីបានទទួលដីការបង្គាប់ ដោយផ្ញើអ៊ីមែលប្រាប់ដំណឹងនេះ​តាមរយៈអាសយដ្ឋានអ៊ីមែល (បើមាន) ដែលអ្នកប្រើប្រាស់ប៉ះពាល់​បានដាក់​ក្នុងទំព័រចំណង់ចំណូលចិត្តរបស់ខ្លួន។
មូលនិធិមិនអាចផ្ដល់ដំបូន្មានទាក់ទិន​នឹងច្បាប់ឬការឆ្លើយតបដ៏សមស្របទៅនឹងដីការនោះ ដល់អ្នកប្រើប្រាស់ដែលបានទទួល​ការផ្ដល់ព័ត៌មាន​បែបនេះទេ។ ទោះជាបែបនេះក៏ដោយ មូលនិធិ កត់សម្គាល់ថា​អ្នកប្រើប្រាស់​មានសិទ្ធិតាមផ្លូវច្បាប់​ក្នុងការតវ៉ាឬដាក់កំហិត​ព័ត៌មាននេះ​នៅក្នុងតុលាការ ដោយការដាក់ញត្តិធ្វើនិរាករណ៍ដីការនោះ។ អ្នកប្រើប្រាស់ដែលប្រាថ្នា​ប្រឆាំងនឹងដីការ​ឬសំណើបែបកាតព្វកិច្ចនោះ គួរតែស្វែងរកភ្នាក់ងារ​ផ្ដល់ដំបូន្មាន​ផ្លូវច្បាប់ទាក់ទិន​នឹងសិទ្ធិនិងនីតិវិធីដែលអនុវត្តបាន​។
បើសិនជាមូលនិធិ​ទទួលបានញត្តិដាក់នៅតុលាការ​អោយធ្វើនិរាករណ៍ ឬក៏ដាក់កំហិត​ដល់ដីការ ស្របតាមការទាមទារ​របស់មេធាវីរបស់អ្នកប្រើប្រាស់ នោះមូលនិធិ នឹងមិនបង្ហាញព័ត៌មានដែលគេស្នើនោះទេរហូតដល់ មូលនិធិបានទទួលបទបញ្ជាមួយទៀតអោយធ្វើបែបនោះ។.
អ្នកប្រើប្រាស់ដែលបានចុះឈ្មោះ​មិនតម្រូវអោយផ្ដល់អាសយដ្ឋានអ៊ីមែលនោះទេ។ តែពេលដែលអ្នកប្រើប្រាស់ប៉ះពាល់ មិនបានផ្ដល់អាសយដ្ឋានអ៊ីមែលទេនោះមូលនិធិ​នឹងមិនអាចផ្ដល់ដំណឹងជូនតាមរយៈសារជាឯកជនដែរ ពេលដែលយើងខ្ញុំបានទទួលការស្នើសុំពីការអនុវត្តន៍នីតិវិធី​អោយ​បង្ហាញព័ត៌មានទាក់ទិននឹងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះ។

ការបដិសេធ edit

មូលនិធិវិគីភីឌា​ជឿថាការថែរក្សានិងអភិរក្សភាពឯកជន​របស់ទិន្នន័យ​អ្នកប្រើប្រាស់ មានតម្លៃខ្លាំងណាស់។ គោលការណ៍ស្ដីពីភាពឯកជននេះ រួមជាមួយគោលការណ៍ផ្សេងទៀត សេចក្ដីសម្រេចចិត្ត និងសកម្មភាពរបស់មូលនិធិ មានជំហរប្រឹងប្រែងយ៉ាងមោះមុត​ដើម្បីការពារសុវត្ថិភាព​ដល់ព័ត៌មានអ្នកប្រើប្រាស់ជាចំពោះ ដែលបានប្រមូលនិងថែរក្សាទុកដោយ​ម៉ាស៊ីនបម្រើការ​របស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ មូលនិធិមិនអាចធានាថាព័ត៌មានរបស់អ្នកប្រើប្រាស់​នឹងនៅជាសម្ងាត់១០០%ទេ។ យើងខ្ញុំដឹងថា ទោះជាយើងខ្ញុំមានកិច្ចប្រឹងប្រែងយ៉ាងមោះមុត​ដើម្បីការពារ​ព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់យ៉ាងណាក៏ដោយ ក៏នៅតែអាចមាន​បុគ្គលដែលមានចេតនា​បង្កើតកម្មវិធីឈ្លេចរកទិន្នន័យ​ឬប្រើគ្រប់វិធីសាស្ត្រ​ដើម្បីជីករកព័ត៌មានទាំងនោះ​រួចផ្សព្វផ្សាយទាល់តែបាន។ ហេតុនេះ មូលនិធិគ្មានលទ្ធភាពធានាចំពោះការចូលមើលមិនស្របច្បាប់​នូវព័ត៌មាន​ដែលទទួលបាន​ពេលចូលរួម​ក្នុងគម្រោងទាំងឡាយរបស់មូលនិធិ ក៏ដូចជាសហគមន៍ពាក់ព័ន្ធទេ។